wow....ក្តាមប្រៃ
Ahkassa
Sunday, August 30, 2015
Friday, August 28, 2015
នំគមខ្មែរ
នំគមខ្មែរ
គ្រឿងផ្សំ៖
ម្សៅដំណើប
ដូងកោស ល្ងលីង សណ្តែកដីលីង ស្ករត្នោត អំបិល
របៀបធ្វើ៖
១-
យកម្សៅពីរវែក លាយទឹកក្តៅ និង អំបិលចុងស្លាបព្រា លុញច្របល់ រហូដល់មួតសាច់ ទន់ស្អិត
ដូចតាំងម៉ែស្រូវ។
២-
យកដូងកោសទៅលីងអោយឈ្ងុយ ហើយដួសចេញ។
៣-
យកសណ្តែកដី និង ល្ង ទៅលីងអោយឈ្ងុយ ហើយដួសចេញ។ អ្នកដែលមានសុខភាពប្រតិកម្ម
ចំពោះសណ្តែកដី ឬ ល្ង អាចធ្វើស្នូល មិនបាច់ដាក់សណ្តែកដី ឬ ល្ងលីង ក៏បាន។
៤-
យកស្ករត្នោត ទៅដាក់លាយទឹកបន្តិច ហើយកម្លោច អោយចេញសរសៃ ជើងអង្ក្រង។
៥-
ចាក់ដូងលីង សណ្តែកដីលីង និងល្ងលីងចូល រួចថែមអំបិលចុងស្លាបព្រា
ដើម្បីរំងាប់ជាតិភ្លាវ។
៦- លុះដូង
ល្ងនិងស្ករ រមួតស្អិតចូលគ្នាហើយ ទើបលើកចេញពីភ្លើង។
៧-
យកស្លឹកចេក កាត់ជាយអោយស្អាត លាបប្រេងលើស្លឹក ទើបគួចជាសាជី ហើយដួសម្សៅចាក់ពីលើ។
៨-
ចូកស្នូលដូង មួយស្លាបព្រា ដាក់ចំកណ្តាល រួចដួសម្សៅចាក់ថែមពីលើ ទើបគួចបត់ភ្ជិតមុខ
ដាក់ក្នុងឆ្នាំងចំហុយ។
៩-
ដាក់ចំហុយ ប្រហែលកន្លះម៉ោង ទើបលើកចេញ ស្រង់យកមកទុកអោយត្រជាក់ ទើបឆីមិនរលាកមាត់។
Labels:
Photos
Wednesday, August 26, 2015
Thursday, August 20, 2015
Tuesday, August 18, 2015
Subscribe to:
Posts (Atom)