Ahkassa


សូមស្វាគមន៏ មិត្តៗទាំងអស់គ្នាដែលបានចូលមកកាន់ blogger របស់ខ្ញុំ សូមមេត្តាអាធ្យាស្រ៏យចំពោះអ្នកទាំងអស់គ្នាផង​ ដោយសារ blog របស់ខ្ញុំកំពុងរៀបចំមិនទាន់រួចនៅឡើយ។ សូមអរគុណ

Friday, August 28, 2015

នំគមខ្មែរ
















 នំគមខ្មែរ 

របៀបធ្វើ 
គ្រឿងផ្សំ៖
ម្សៅដំណើប ដូងកោស ល្ងលីង សណ្តែកដីលីង ស្ករត្នោត អំបិល
របៀបធ្វើ៖
១- យកម្សៅពីរវែក លាយទឹកក្តៅ និង អំបិលចុងស្លាបព្រា លុញច្របល់ រហូដល់មួតសាច់ ទន់ស្អិត ដូចតាំងម៉ែស្រូវ។
២- យកដូងកោសទៅលីងអោយឈ្ងុយ ហើយដួសចេញ។
៣- យកសណ្តែកដី និង ល្ង ទៅលីងអោយឈ្ងុយ ហើយដួសចេញ។ អ្នកដែលមានសុខភាពប្រតិកម្ម ចំពោះសណ្តែកដី ឬ ល្ង អាចធ្វើស្នូល មិនបាច់ដាក់សណ្តែកដី ឬ ល្ងលីង ក៏បាន។
៤- យកស្ករត្នោត ទៅដាក់លាយទឹកបន្តិច ហើយកម្លោច អោយចេញសរសៃ ជើងអង្ក្រង។
៥- ចាក់ដូងលីង សណ្តែកដីលីង និងល្ងលីងចូល រួចថែមអំបិលចុងស្លាបព្រា ដើម្បីរំងាប់ជាតិភ្លាវ។
៦- លុះដូង ល្ងនិងស្ករ រមួតស្អិតចូលគ្នាហើយ ទើបលើកចេញពីភ្លើង។
៧- យកស្លឹកចេក កាត់ជាយអោយស្អាត លាបប្រេងលើស្លឹក ទើបគួចជាសាជី ហើយដួសម្សៅចាក់ពីលើ។
៨- ចូកស្នូលដូង មួយស្លាបព្រា ដាក់ចំកណ្តាល រួចដួសម្សៅចាក់ថែមពីលើ ទើបគួចបត់ភ្ជិតមុខ ដាក់ក្នុងឆ្នាំងចំហុយ។
៩- ដាក់ចំហុយ ប្រហែលកន្លះម៉ោង ទើបលើកចេញ ស្រង់យកមកទុកអោយត្រជាក់ ទើបឆីមិនរលាកមាត់។